Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
នាព្រឹកថ្ងៃសុក្រ ១១ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានផ្ដល់កិត្តយសដ៏ខ្ពង់ខ្ពស់អញ្ជើញប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា របស់សាលាភូមិន្ទរដ្ឋបាល ជូនដល់បុគ្គលិក និងសិក្ខាកាម សាកលវិទ្យាល័យការពារជាតិ ដែលបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាលក្នុងឆ្នាំ២០២៥ ដោយជោគជ័យកន្លងមក។ សូមគូសបញ្ជាក់ផងដែរថា សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ សាកលវិទ្យាល័យការពារជាតិ ស្តីពី «ការបង្កើតកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន» កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។
នារសៀលថ្ងៃសុក្រ ១១ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នារសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យការពារជាតិបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងទេសចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងគោលបំណងបង្កើនសមត្ថភាព ចំណេះដឹងទូទៅលើផ្នែកវប្បធម៌ ទេសចរណ៍ និងសក្តានុពលអេកូទេសចរណ៍ ជូនដល់បុគ្គលិក និស្សិត និងសិក្ខាកាមរបស់សាកលវិទ្យាល័យ ដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែងដ៏សំខាន់របស់កម្ពុជា ។
នាព្រឹកថ្ងៃសុក្រ ៤ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យការពារជាតិបានរៀបចំពិធីប្រគល់ និងទទួល អគារ C (ជាន់ទី២ និងជាន់ទី៣) នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា នៃសាកលវិទ្យាល័យការពារជាតិ ដែលត្រូវបានបញ្ចប់ការជួលជុល និងកែលម្អឡើងវិញ ជាស្ថាពរ ក្រោមជំនួយឧបត្ថម្ភកម្មវិធីកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អូស្ត្រាលី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបាន និងលោកវរសេនីយ៍ឯក Tony Peck (តូនី ផេក) នាយការិយាល័យអនុព័ន្ធយោធាអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានទទួលជួបលោក វរសេនីយ៍ទោ Olivier Legrand (អូលីវីយេ លេហ្គ្រង់) ប្រធានបេសកកម្មសហប្រតិបត្តិការផ្នែកការពារជាតិបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាស្វែងរកលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យការពារជាតិ និងមហាវិទ្យាល័យការពារជាតិបារាំង ទៅលើការបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យការពារជាតិកម្ពុជាលើផ្នែកភូមិសាស្រ្តនយោបាយ ភាពជាអ្នកដឹកនាំ និងការធ្វើផែនការយុទ្ធសាស្រ្ត និងប្រតិបត្តិការ។
នាព្រឹកថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិបានទទួលជួបប្រតិភូដេប៉ាតឺម៉ង់សិក្សាតំបន់ នៃវិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារជាតិជប៉ុន ដឹកនាំដោយលោកបណ្ឌិត SHOJI Tomotaka (ស៊ូជី ថូម៉ូថាកា) នាយក ដេប៉ាតឺម៉ង់សិក្សាតំបន់ ដើម្បីដើម្បីផ្លាស់ប្តូរទស្សនៈលើប្រធានបទសន្តិសុខ នយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅក្នុងតំបន់ និងឆាកអន្តរជាតិក្នុងនាមជាស្ថាប័នឧត្ដមសិក្សាផ្នែកការពារជាតិ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ លើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានទទួលជួបជំនួយការអនុព័ន្ធយោធាអូស្ត្រាលីចប់អាណត្តិ/ថ្មី ចូលជួបសម្ដែងការគួសម បង្ហាញមុខ និងជម្រាបលា នៅការិយាល័យ ឯកឧត្ដម សាកលវិទ្យាធិការ។ ក្នុងជំនួបខាងលើនេះផងដែរ ឯកឧត្ដម សាកលវិទ្យាធិការ បានកោតសរសើរនូវលទ្ធផលជាវិជ្ជមានគួរឱ្យកត់សំគាល់នៃការចូលរួមចំណែករបស់ វរនាវីទោ Karleah Fitzpatrick ជំនួយការអនុព័ន្ធយោធាអូស្ត្រាលីចប់អាណត្តិក្នុងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា-អូស្រ្តាលី ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការអប់រំយោធាតែម្ដង។ ក្នុងនោះដែរ ឯកឧត្ដម សាកលវិទ្យាធិការ ក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក វរសេនីយ៍ត្រី HENRY DUDLEY-WARDE ជំនួយការអនុព័ន្ធយោធាអូស្ត្រាលីថ្មី និងទន្ទឹងរងចាំប្រកបដោយភាពជឿជាក់ខ្ពស់ក្នុងការពង្រីកសហប្រតិបត្តិការបន្ថែមទៀតក្នុងអាណត្តិរបស់លោកផងដែល។
សាកលវិទ្យាល័យការពារជាតិមានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថាក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ សាកលវិទ្យាល័យការពារជាតិ សហការណ៍ជាមួយរដ្ឋបាលស្រុកប្រាសាទបាគង និងរៀបចំកម្មវិធី «ពិធីបុណ្យចាប់ត្រីរបស់អ្នកភូមិបង្កោង» នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ហេតុដូច្នេះ សូមអញ្ជើញ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ចូលរួមឱ្យបានច្រើនច្រើនកុះករ។
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និង ឯកឧត្ដម ឧត្តមសេនីយ៍ទោបណ្ឌិត ទេពចំរើន សាមឺឌី នាយក នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ ស្ថាប័នទាំងពីរក្នុងនាមជាស្ថាប័នអប់រំថ្នាក់ឧត្ដមសិក្សាយោធា និងស្ថាប័នជំនាញភូមិសាស្រ្តយោធាបាននឹងកំពុងដំណើរការវគ្គសិក្សារយៈពេលខ្លីស្ដីពីការប្រើផែនទីឋានលេខារបស់នាយកដ្ឋានភូមិសាស្ត្រ ដោយមានគោលបំណងចម្បង ក្នុងការពង្រឹង និងបំពេញបន្ថែមសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់ការយល់ដឹងផ្នែកភូមិសាស្ត្រយោធាជូនដល់បុគ្គលិក និងយោធាចារ្យនៃសាកលវិទ្យាល័យការពារជាតិ ចាប់ពីថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាកលវិទ្យាល័យការពារជាតិ។
តបតាមការអញ្ជើញពីសំណាក់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានដឹកនាំប្រតិភូជាន់ខ្ពស់សាកលវិទ្យាល័យការពារជាតិអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ប្រតិភូសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដឹកនាំដោយលោកជំទាវបណ្ឌិត ទេព កូលាប ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដើម្បីពិនិត្យទៅលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងស្វែងរកលទ្ធភាពក្នុងការពង្រីកភាពជាដៃគូរបន្ថែមទៀត។
សាកលវិទ្យាល័យការពារជាតិសូមធ្វើគារវកិច្ចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវវត្តមានដ៏ខ្ពង់ខ្ពស់ស្ត្រីទី១កម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានឆ្លៀតពេលដ៏មមៀញឹកអញ្ជើញមកលើកទឹកចិត្តដល់ទីតាំងផ្ទាល់ដល់ក្រុមគ្រូពេទ្យ យោធិន ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលបានមកចូលរួមរៀបចំ និងបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅសាកលវិទ្យាល័យការពារជាតិ ដែលជាគំនិតផ្ដើចផ្ដើមរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខដែលកំពុងតែប្រយុទ្ធនឹងសត្រូវឈ្លានពានសៀម និងជួយប្រជាជនជាជនរងគ្រោះនៅតាមបន្ទាត់ព្រំដែន ក៏ដូចជាដើម្បីចូលរួមចំណែកក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើង បងប្អូនជនរួមជាតិអាចមកអញ្ជើញចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តទាំងអស់គ្នា នាថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៤ល្ងាច នៅសាកលវិទ្យាល័យការពារជាតិ ដែលជាគំនិតផ្ដើចផ្ដើមរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។ សូមធ្វើការស្កេន QR កូដដូចបានភ្ជាប់ជូនក្នុងខិត្តប័ណ្ណព័ត៌មានដូចខាងក្រោមដើម្បីធ្វើការចុះឈ្មោះទុកជាមុនតាមជំហានងាយៗដូចខាងក្រោម។
វគ្គសិក្សាកម្រិតមធ្យមនៃច្បាប់ស្ដីពីជម្លោះប្រដាប់អាវុធដែលត្រូវបានសហការណ៍រៀបចំដោយសាកលវិទ្យាល័យការពារជាតិ និងសាលាបណ្ឌិត្យសភាយោធាកាណាដា ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ។