Travel Tips
Lorem ipsum dolor sit amet, consectetur adipiscing elit.
នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សាកលវិទ្យាល័យការពារជាតិមានសេចក្ដីសោមនស្សរីករាយបានទទួលស្វាគមន៍ប្រតិភូសាកលវិទ្យាល័យកម្ពុជាមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធទូទៅ និងបណ្ណាល័យនៃសាកលវិទ្យាល័យការពារជាតិ។
នាព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារខែមករា និងទិសដៅអនុវត្តខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នៅទីស្ដីការក្រសួងការពារជាតិ។
នាព្រឹកថ្ងៃអង្គារ ៥ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានផ្ដល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជួបសំណេះសំណាល និងផ្ដល់នូវអនុសាសន៍ណែនាំ ក៍ដូចជាដើម្បីលើកទឹកចិត្តដល់និស្សិត និងសិក្ខាកាមនៃវគ្គសិក្សាចំនួន៦ នៃសាកលវិទ្យាល័យការពារជាតិ ដែលនឹងត្រូវប្រឡងបញ្ចប់វគ្គនាពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ នៅសាលប្រជុំសាកលវិទ្យាល័យការពារជាតិ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពដ៍ខ្ពស់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅបឹងតាមោក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។